Saturday, September 19, 2015

ផ្តល់ឱកាសដល់យើងខ្ញុំអោយទទួលបានការសិក្សា

ខ្ញុំបាទ​ ឈ្មោះ សាន សេរីវុធ អាយុ ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី ១២A នៃវិទ្យាល័យល្វា ខេត្ត កំពង់ចាម។ ដោយសាគ្រួសារក្រីក្រ ជួបការខ្វះខាត​ ហើយគ្មានទីពឹងសូម្បីតែដីស្រែក៏គ្មានធ្វើ ឪពុកម្តាយខ្ញុំ​ គាត់មិនមានលទ្ធភាព ផ្គត់ផ្គង់ខ្ញុំ និង​ប្អូនស្រីខ្ញុំអោយបានទៅរៀននោះទេទាំងខ្ញុំស្រលាញ់ការសិក្សានេះ ខ្លាំងណាស់។ ពេលខ្លះខ្ញុំមកពីរៀនវិញខ្ញុំអត់មានបាយហូបទេ​ ដោយពេលខ្លះគាត់បាន

ទៅសុំអង្ករ អ្នកជិតខាងដើម្បីដាំឲ្យខ្ញុំហូប ដោយសាគាត់ខ្វះលទ្ធភាពចញ្ចឹមពួកខ្ញុំ គាត់ក៏មានបំណុលជំពាក់គេ ដោយយកមកផ្គត់ផ្គង់ដល់ពួកខ្ញុំ។ សព្វថ្ងៃ ខ្ញុំរៀនថ្នាក់ទី១២A និងប្អូនស្រីខ្ញុំនាងរៀនថ្នាក់ទី៩ ពួកខ្ញុំត្រូវចំណាយទៅការសិក្សា រៀនគួរៀនរដ្ឋ និងភាសាអង់គ្លេសបន្ថែម ក្នុងនាមខ្ញុំជាជនពិការខ្ញុំសូមអំពាវនាវដល់សប្បុរសជន ទាំងអស់មេត្តាជួយដល់ខ្ញុំបាទនិងប្អូនស្រីខ្ញុំផង បងប្អូនខ្ញុំទាំងពីពិតជាស្រលាញ់ការសិក្សាណាស់​ ពួកខ្ញុំមិនចង់បាត់បង់ឱកាសការសិក្សារបស់ពួកខ្ញុំនោះទេ ខ្ញុំត្រូវប្រលងបាក់ឌុបនៅចុងខែ សីហា ឆ្នាំ២០១៥ ខាងមុខនេះហើយ។ ក្នុងមួយខែខ្ញុំត្រូវចំណាយលើកាសិក្សា ទាំងរៀនគួររៀនរដ្ឋនិង ភាសាអង់គ្លេស បន្ថែមទៀត សរុបប្រហែល ២៥០,០០០រៀល គួបផ្សំទាំងថ្លៃចំណីអាហារ ៥០,០០០រៀលក្នុងមួយខែសរុបប្រមាណ​ ៣០០,០០០រៀល ក្នុងមួយខែ។ ​ ចំណែកឯប្អូនស្រីខ្ញុំក៏ដូច​គ្នា នាងត្រូវរៀនរដ្ឋ រៀនគួរ និងភាសាអង់គ្លេសបន្ថែមទៀតដូចរូបខ្ញុំដែរ សរុបប្រមាណ២៥០,០០០រៀល ក្នុងមួយខែ ព្រមទាំងសំភារះសិក្សាផ្សេងៗទៀត។ ដូច្នេះខ្ញុំសូមលើក ម្រាមដៃដប់ សូមសប្បុរសជន​មេត្តា ជួយដល់ខ្ញុំបាទនិង​ ប្អូនស្រីខ្ញុំដោយក្តីគោរពពីខ្ញុំបាទផង។

0 comments:

Post a Comment