ការនិយាយពាក្យមិនល្អចំពោះថៅកែពិតជាអាចបំផ្លាញការងាររបស់អ្នក។ ខាងក្រោមនេះជារឿងរ៉ាវ ៥យ៉ាងដែលអ្នកមិនត្រូវនិយាយទៅកាន់អ្នកគ្រប់គ្រង ឬថៅកែរបស់អ្នក៖
![](http://mungkulkar.com/public/img/love_and_career/1442481128.1.jpg)
១. «នេះមិនមែនជាការងាររបស់ខ្ញុំទេ»
ប្រសិនបើអ្នកគ្រប់គ្រងរបស់អ្នកផ្តល់កិច្ចការថ្មីឲ្យអ្នកធ្វើ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ធ្វើវាដោយប្រុងប្រយ័ត្ន។ គាត់ប្រាកដជាបានដឹងពីកម្រិតសមត្ថភាពរបស់អ្នក និងដឹងថា អ្នកអាចធ្វើសម្រេចកិច្ចការបានច្រើន។ ដូច្នេះ ចាត់ទុកកិច្ចការថ្មីជាការប្រកួតប្រជែងមួយ និងបង្ហាញឲ្យឃើញនូវតម្លៃរបស់អ្នក។ ជាការពិតណាស់ អ្នកអាចសម្រេចកិច្ចការបានយ៉ាងមានប្រសិទ្ធិភាពច្រើនជាងការរំពឹងទុក និងទទួលបានការសរសើរ។
២. «អ្នកធ្វើបែបនេះមិនត្រឹមត្រូវទេ»
ត្រូវចាំថា ថៅកែជាតែងតែត្រូវជានិច្ច។ ប្រសិនបើអ្នកជឿ យល់ល្អត្រូវអនុវត្តគោលការណ៏នេះ ប្រសិនបើអ្នកចង់មានការងារដែលល្អ។ អ្នកមិនត្រូវបោះបង់រាល់ពាក្យសម្តីរបស់គាត់ ប៉ុន្តែអ្នកគួរចាប់អារម្មណ៏នឹងគំនិតថៅកែរបស់អ្នក។
៣. «គាត់ក៏ធ្វើបែបនេះដែរ»
ប្រសិនបើថៅកែស្តីបន្ទោសឲ្យអ្នក អ្នកគួរតែទទួលយកនូវការពិត។ បើទោះបីជាមិត្តរួមការងារមានកំហុសនេះដូចគ្នា នេះបញ្ជាក់ពីភាពខ្សោយរបស់អ្នកទាំងពីរ។ ទទួលស្គាល់កំហុសរបស់អ្នក ហើយនិយាយថា អ្នកនឹងធ្វើវាឲ្យបានល្អនៅពេលក្រោយ។
៤. «ខ្ញុំភ្លេចធ្វើវា»
ការចាំទទួលការលើកលែងទោសអាចជារឿងមហន្តរាយចំពោះការងាររបស់អ្នក។ មានហេតុផលដូចជា៖ «អ៊ីនធឺណែតយឺតពេក» ឬ «ញុំភ្លេចធ្វើវា» , រួចសុំទោស កុំធ្វើឲ្យការងារត្រូវបរាជ័យ។ ប្រសិនបើអ្នកមិនអាចបញ្ចប់ការងារបានទាន់ពេលទេ គួរប្រាប់ដល់អ្នកគ្រប់គ្រង ដើម្បីពន្យាពេលទុកជាមុន ដូច្នេះគាត់អាចនឹងរៀបចំគម្រោង B រួចជាស្រេច។
៥. «ជួយផ្ញើសាររំលឹកខ្ញុំផង»
គួរតែចាំថា នេះជាទំនួលខុសត្រូវរបស់អ្នកគួរតែសរសេរចូលទៅក្នុងប្រតិទិន និងរំលឹកវាដោយខ្លួនឯង ដូច្នេះអ្នកមិនគួរពឹងលើអ្នកគ្រប់គ្រងរបស់ខ្លួនឲ្យជួយរំលឹកនឹងវិញនោះទេ៕
0 comments:
Post a Comment