Saturday, September 19, 2015

មើលដើមទ្រូងអាចដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សស្រី

ដើមទ្រូងដ៏ស្រស់ស្អាតមាន​ភាព​ទាក់ទាញ​ គឺជាសេចក្តីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប ប៉ុន្តែ​មនុស្សស្រីម្នាក់​មិនអាច​សម្រេច​ដូចបំណង​គ្រប់គ្នានោះ​ទេ។ ទន្ទឹមនឹងនេះ​ផងដែរ​ដើមទ្រូង​របស់​មនុស្សស្រី​មាន​ទ្រង់ទ្រាយ​ខុសៗ ហើយទ្រង់ទ្រាយ​ទាំង​នោះ​អាចបង្ហាញ​ពី​បុគ្គលិកលក្ខណៈរបស់​មនុស្សស្រី​ម្នាក់ៗបាន​ថែម​ទៀត។


សូមមើលទ្រង់ទ្រាយនៃដើមទ្រូងនីមួយៗដូចខាងក្រោម៖


១. អ្នក​ជាមនុស្សឆ្លាត​វៃ
អ្នកជា​មនុស្ស​គិតលឿន ហើយអ្នក​មានគំនិត​អភិវឌ្ឍខ្ពស់ អាចដោះស្រាយ​បញ្ហា​ស្មុគស្មាញបាន…។ អ្នកចូលចិត្តរំខាន​ដល់​មនុស្ស​នៅជុំវិញ​អ្នក ហើយ​ជាធម្មតា អ្នកមាន​ទស្សនៈខុសពី​មតិមនុស្ស​ភាគច្រើន។ ភាព​ស្ងប់ស្ងាត់ និងសន្តិភាព​ជាចំណុចមួយ​សំខាន់បំផុត​សម្រាប់​អ្នក។ អ្នកចង់​តែនៅម្នាក់​ឯង ហើយ​មិន​ចូលចិត្ត​ចំណាពេលវេលា​គិត​ឲ្យ​អារម្មណ៏ខ្វល់ខ្វាយ​ឡើយ។ សំខាន់អ្នក​ត្រូវខំប្រឹងរក្សា​ភាពរឹងមាំ និង​ស្ថេរភាព ​សូម្បីតែ​ពេលអ្នក​មានអារម្មណ៏ពិបាក​ចិត្តក៏អ្នកព្យា​យាមលាក់វា។


២. អ្នកជាមនុស្ស​មាន​ភាពឯករាជ្យ និង​ជាអ្នកដឹកនាំ
អ្នកជាមនុស្ស​មានសំណាង មិន​ដែល​សុំជំនួយ​ពីអ្នក​ដទៃឡើយ។ អ្វីដែល​សំខាន់​បំផុត អ្នក​មានឋានៈខ្ពស់​ក្នុងសង្គម និង​ជាមនុស្ស​ជោគជ័យ​បំផុត។ អ្នកចេះ​គ្រប់គ្រង​លើខ្លួនឯង ហើយ​ចូលចិត្ត​កាន់​ឧបករណ៏​នៅក្នុង​ដៃ។ អ្នកជា​មនុស្សចិត្ត​ត្រជាក់ ប៉ុន្តែ​មិន​ឆេវឆាវ ហើយនឹងនរ។

៣. អ្នកជាមនុស្សមាន​រូបរាងស្អាត និង​ជាមនុស្សផ្សងព្រេង
អ្នកជាមនុស្ស​ទាន់សម័យ និង​ជាមនុស្ស​មាន​សេរីភាព។ សំខាន់អ្នក​ជាមនុស្សចេះច្នៃប្រឌិត ​មិនចេះរុញរា ហើយ​ចូលចិត្ត​ធ្វើ​ដំណើរព្រេង​។ តែទោះបីជា​យ៉ាងណា រាល់​សកម្មភាព​ទាំង​អស់​របស់អ្នក​តែងតែ​លាក់​បាំងគោលបំណង ហើយអាចបំផ្លាញដល់អ្នកដទៃផងដែរ។

៤. អ្នកជាមនុស្សសុទិដ្ឋិនិ​យម និង​មានភាព​ទាក់ទាញ
អ្នកជាមនុស្ស​ស្ងប់ស្ងាត់ និងមាន​ភាពទាក់ទាញ។ មនុស្សបែបនេះតែងតែសម្លឹងមើល​ឃើញរឿង​វិជ្ជមាន​ ហើយ​បើទោះបីជា​នៅពេលអ្នក​មានក្តីព្រួយបារម្ភ​ក៏ដោយ អ្នក​នៅតែ​មាន​ស្នាមញញឹម។ ជាពិសេសអ្នកតែងតែ​មានស្នាមញញឹម និងក្តីស្រលាញ់ចំពោះ​អ្នកដទៃជានិច្ច។ អ្នកមាន​រវៀសរវៃ និង​ឆ្លាត, ពេលខ្លះ​ចេះអៀនខ្មាស់, តែទោះបីជា​យ៉ាង​ណា​ក៏​ដោយ អ្នកមនុស្ស​មិនអាចមើលតែ​សំបកក្រៅដឹងភ្លាមៗបាន​ឡើយ ព្រោះអ្នក​​ជាមនុស្ស​ប៉ិនលេង​​សើចច្រើន។ ជួនកាល​ភាពលេងសើច​របស់អ្នក​អាចធ្វើឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក​ឈឺចាប់។

៥. អ្នកជាមនុស្ស​មានចំណង់តណ្ហា និង​មិនអាច​បំភ្លេចបាន
អ្នកជា​មនុស្ស​អង់​អាចក្លាហាន ហើយមានភាពទាក់ទាញ។ រាល់កិច្ចការលំបាកៗក្នុង​ជីវិតត្រូវ​បានដោះស្រាយ​យ៉ាង​ក្លៀវក្លា។ តែទោះបីជា​យ៉ាងណា​ក៏ដោយ ត្រូវ​ចងចាំថា ការងប់​នឹង​តណ្ហា​​​ពេលខ្លះ​អាច​ធ្វើឲ្យ​អ្នកហ៊ានប្រព្រឹត្តរឿង​​​មិនត្រឹមត្រូវ។

៦. ជាមនុស្សចិត្តល្អ និង​អាចពឹង​ពាក់បាន
អ្នកជា​មនុស្សល្អ មានភាពដឹងគុណ​ពីធម្មជាតិ និងស្រឡាញ់​ចូលចិត្តជួយ​អ្នកដទៃ។ តែ​អ្នកជាមនុស្ស​លាក់រឿង​អាថ៌កំបាំង ហើយ​ជាធម្មតាអ្នក​ដទៃ​តែងតែជឿទុកចិត្ត​លើអ្នក។

៧. អ្នកជាមនុស្សមាន​ប្រាជ្ញា និង​មានសេចក្តីថ្លៃថ្នូរ
អ្នកជា​មនុស្សមាន​ប្រាជ្ញា និង​មាន​សេចក្តីថ្លៃថ្នូរបំផុត។ ចំណុចគួរឲ្យ​ចាប់អារម្មណ៍​អ្នកតែងតែខិតខំប្រឹងដើម្បីពង្រឹង​ខ្លួនឯង, ស្រឡាញ់ការសិក្សា ហើយមិនថា​ពេលណាទេ អ្នក​តែងតែ​រៀន​ពីអ្វីដែល​ថ្មីជានិច្ច។

៨. ជាមនុស្ស​មានគំនិតច្នៃប្រឌិត និង​មិនធម្មតា
អ្នកជាមនុស្ស​ដែល​គេចូលចិត្ត​ច្រើន, អាច​ជឿទុកចិត្ត​បាន និងជា​មនុស្សដែល​គេឲ្យ​តម្លៃ។ ជាពិសេសអ្នកមានគំនិតច្រើន ប៉ុន្តែ​ចូលចិត្ត​ភាពស្រងូតស្រងាត់ឡើយ។ មួយវិញទៀត​អ្នក​​ជា​មនុស្ស​ច្នៃប្រឌិត តែងតែ​ធ្វើរឿងរ៉ាវ​ជាច្រើន​ដោយខ្លួនឯង។

៩. ជាមនុស្ស​ស្អាតបាត និងប្រកប​ទៅដោយ​គុណធម៌
អ្នកជាមនុស្ស​ចេះបត់បែន​មិនទំយើ ហើយ​ប្រកបទៅ​ដោយគុណធម៌។ សំខាន់អ្នក​ជាមនុស្សងាយនឹង​​ចុះចំណោមជាមួយនឹងអ្នកដទៃ តែបើសម្លឹង​ឃើញតែ​មួយភ្លែត​នោះឡើយ។ អ្នក​ស្គាល់យ៉ាងច្បាស់​ពីខ្លួនឯង ជឿជាក់លើខ្លួន​ឯង ហើយជាធម្មតា​ជាអ្នក​កាត់សេចក្តី​បានល្អ។

១០. ជាមនុស្សដែលមានថាម​ពលពិសេស និង​ស្នាមញញឹម
អ្នក​ជាមនុស្ស​មានថាមពល​ពិសេស ហើយ​តែងតែ​បង្ហាញ​ស្នាមញញឹម​ជានិច្ច។ ជាពិសេសអ្នក​ជាមនុស្ស​ចូលចិត្ត​ចូល​រួមក្នុង​សង្គម។

១១. អ្នកពេញទៅដោយ​ថាមពល
ពេលអ្នកចូល​ទៅដល់​ក្នុងបន្ទប់ ថាមពល​នឹងផ្លាស់​ប្តូរភ្លាម។ តែនៅពេល​អ្នកស៊ាំនឹង​អារម្មណ៏​បែបនេះ​ហើយ នោះអ្នក​នឹងដឹង​ពីរ​បៀប​ប្រើ។ រីករាយ​នឹងភាពទាក់ទាញ​របស់​អ្នក និង​របស់​អ្នក​ដទៃ ព្រមទាំងផ្តល់​នូវការ​យកចិត្ត​ទុកដាក់។ អ្នក​មិនចូលចិត្ត​មនុស្សធ្វើអ្វី​ជាច្រើន​ឡើង​ដោយ​មិនប្រើ​បេះដូង។

១២. ជាមនុស្ស​អាថ៌កំបាំង
អ្នកមាន​ទំនួលខុសត្រូវ និងអាច​ពឹងពាក់បាន។​ ជាទូទៅ​មនុស្សមាន​ទំនុកចិត្តច្រើន​លើអ្នក ហើយតែងតែ​ផ្តល់ឲ្យនូវកិច្ចការ​ពិបាក​ជាច្រើន ដោយ​ដឹងថា អ្នកនឹង​បំពេញ​បាន​យ៉ាង​ប្រាកដ ដូចដែល​ពួក​គេរំពឹងទុក៕

0 comments:

Post a Comment