ការកោសខ្យល់ជាវិធីមួយដែលប្រជាជនខ្មែរយើងតែងតែប្រើនៅពេលរាងកាយអស់កម្លាំង, មិនស្រួលក្នុងខ្លួន។ តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះកោសខ្យល់អាចនឹងមានគ្រោះថ្នាក់។
![](http://mungkulkar.com/public/img/health_and_beauty/1442585647.1.jpg)
កន្លែងដែលកោសខ្យល់
តាមធម្មតា កន្លែងកោសខ្យល់ពិតប្រាកដគឺកោសតាមបណ្តោយឆ្អឹងខ្នង។ ការកោសខ្យល់ជាពីរជួរដើម្បីជម្រុញដល់សកម្មភាពប្រព័ន្ធសរីរាង្គនៅក្នុងរាងកាយ, ជួយដល់រាងកាយដើម្បីសម្រួលដល់អសមតុល្យខ្យល់ក្នុងឈាម, ជួយកម្ចាត់ខ្យល់ចេញពីក្នុងខ្លួន។ យោងតាមឱសថបុរាណបានឲ្យដឹងថា អាការៈគ្រុនក្តៅ, តឹងច្រមុះ, ឈឺក្បាល, ចុកក, ឈឺខ្នង បណ្តាលមកពីឈាម។
ដូច្នេះនៅពេលបានកោសខ្យល់តាមបណ្តោយប្លោកនោមដែលមានខ្យល់ អាចជួយកម្ចាត់ជាតិខ្យល់ចេញ ជួយពង្រឹងដល់មុខងាររបស់រាងកាយ។ ក្រៅពីប្រើវិធីកោសខ្យល់, ឱសថបុរាណអាចប្រើបានតាមតិចនិចម៉ាស្សា, មូរ, ត្រដុស, សង្កត់… វិធីនេះមានប្រសិទ្ធិភាពដូចនឹងការកោសខ្យល់ដែរ។
ត្រូវមានការប្រុងប្រយ័ត្នមិនគួរកោសខ្យល់យូរៗពេក និងមិនត្រូវសង្កត់ដៃធ្ងន់ ព្រោះអាចធ្វើឲ្យរលាត់ស្បែក ឬចេញឈាម ធ្វើឲ្យអ្នកជំងឺឈឺចាប់ និងជាំពេញខ្លួនរយៈពេល ៣-៤ថ្ងៃ។
ត្រូវប្រើប្រេងធម្មជាតិល្អៗ មានសមាសធាតុម៉ង់តុលត្រជាក់យកមកម៉ាស្សាលើខ្លួន ព្រោះវានឹងធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ត្រជាក់ឡើងវិញ។
នៅពេលចាប់ផ្តើមមានអារម្មណ៍ថាក្តៅខ្លួន គួរប្រើប្រេងលាប ក្រោយមួយសន្ទុះអ្នកនឹងមានអារម្មណ៍ត្រជាក់ខ្លួនវិញ។ ហាមប្រើសេនកោសខ្យល់មុតស្រួច ព្រោះវាងាយនឹងធ្វើឲ្យខូចស្បែក, ឆ្លងមេរោគតាមរយៈឈាម។ យល់ល្អគួរយកខ្ញីកាត់ក្បាលចេញ រួចយកមកកោសខ្យល់។ ទាំងប្រេងខ្ញី និងទឹកខ្ញីក្តៅៗផ្តល់សុវត្ថិភាពទាំង ពីរយ៉ាង។
ករណីខ្លះមិនត្រូវកោសខ្យល់ឡើយ
- បំរាមការកោសខ្យល់ចំពោះក្មេង។ វិធីដែលសុវត្ថិភាពបំផុតនោះ គឺប្រើប្រេង។ ស្បែកក្មេងស្តើងងាយនឹងខូច, ខ្យល់ក្នុងឈាមរបស់ក្មេងខ្សោយ មិនអាចស៊ូទ្រាំនឹងសីតុណ្ហភាពខ្ពស់ នៅពេលកោសខ្យល់បានឡើយ។
- អ្នកមានជំងឺបេះដូង, លើសឈាម, ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺស្បែកមិនគួរកោសខ្យល់ឡើយ៕
0 comments:
Post a Comment