លោក Mark Zuckerberg ម្ចាស់ក្រុមហ៊ុន Facebook បានឲ្យប្រកាសឲ្យដឹងថា ប៊ូតុង Dislike នឹងបង្ហាញវត្តមាន ក្នុងពេលឆាប់នេះ។![](http://www.health.com.kh/upload/59441-poster-p-1-facebooks-mark-zuckerberg-hacker-dropout-ceo.jpg)
![](http://www.health.com.kh/upload/59441-poster-p-1-facebooks-mark-zuckerberg-hacker-dropout-ceo.jpg)
នៅក្នុងសន្និសិតសំណួរចម្លើយ Q+A ដែលបានប្រព្រឹត្តឡើង នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Facebook នៅរដ្ឋកាលីហ្វញ៉ា ស្ថាបនិកវ័យ ៣១ ឆ្នាំ លោក Mark បានបញ្ជាក់ថា ប៊ូតុងមួយនេះ នឹងជួយឲ្យមនុស្សម្នា អាចបញ្ចេញអារម្មណ៍សោកស្តាយរបស់ពួកគេបានហើយ។
អ្នកលេង Facebook បានទន្ទឹងរង់ចាំ និងស្នើរសុំឲ្យមានប៊ូតុងនេះ ជាច្រើនឆ្នាំមកហើយ។ "ប្រហែលជាមានមនុស្សច្រើនណាស់ ដែលចង់បានប៊ូតុង Dislike ហើយថ្ងៃនេះ គឺជាថ្ងៃពិសេស ដែលខ្ញុំនឹងដាក់ឲ្យវា ដំណើរការក្នុងពេលឆាប់ៗនេះ"។
ទៅជាយ៉ាងនេះក្តី លោក Mark បានបន្ថែមថា យើងសង្ឃឹមថា ប៊ូតុង Dislike គ្រាន់តែជាកន្លែងដែលអ្នក អាចបញ្ចេញអារម្មណ៍សោកស្តាយ ឬរំលែកទុក្ខសោកប៉ុណ្ណោះ មិនមែនសំដៅទៅលើការមិនពេញចិត្តទៅលើរូបភាព ឬមតិយោបល់របស់អ្នកដ៏ទៃឡើយ៕
0 comments:
Post a Comment