![](http://www.health.com.kh/upload/5(702).jpg)
តើអំបិលក្រៅពីអាចយកមកធ្វើម្ហូប វាពិតជាអាចប្រើមកលុបមុខបានមែនឬទេ?ហើយបើបានតើវាអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក?ខាងក្រោមនេះយើងខ្ញុំនឹងបកស្រាយប្រាប់អ្នកគ្រប់យ៉ាង ហើយអ្នកអាចអនុវត្តដោយទុកចិត្ត។
- ក្រោយពេលដែលអ្នកលុបមុខរួច អ្នកអាចយកអំបិលមកដាក់លើដៃអ្នក ហើយលាយជាមួយទឹក បន្ទាប់មកយកវាមកលាបលើមុខអ្នកពីលើចុះក្រោម ហើយធ្វើការម៉ាស្សា បន្ទាប់មកទៀតទុកវាឲ្យស្ងួតទឹកទើបលាងចេញ នោះស្បែកអ្នកនឹងទន់ បើអ្នកព្យាយាមអនុវត្តមួយអាទិត្យ។
- បើអ្នកប្រើអំបិលមកលុបមុខ វានឹងជួយសម្អាតស្បែកដែលក្រិនឲ្យចេញអស់ ហើយថែមទាំងអាចសម្អាតរន្ធញើសអ្នកឲ្យស្អាតទៀតផង។
- វាអាចជម្រះស្នាមអ៊ុចខ្មៅដែលមានលើច្រមុះអ្នក ដោយអ្នកគ្រាន់តែយកអំបិលលាយជាមួយទឹក ហើយយកមកដាក់លើច្រមុះអ្នកត្រដុសឲ្យសព្វចំនួន១នាទី នោះវានឹងជួយបំបាត់ស្នាមខ្មៅទាំងនេះ បើអ្នកអាចព្យាយាមធ្វើក្នុងរយៈពេលមួយខែ បញ្ជាក់សម្រាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម ចូលកុំប្រើវិធីនេះ។
- នៅពេលដែលអ្នកប្រើអំបិលមកលុបមុខ នោះខ្លាញ់នៅលើមុខអ្នកនឹងមិនសូវចេញទៀតទេ។
បញ្ជាក់៖ នៅពេលដែលអ្នកប្រើអំបិលមកលុបមុខ អ្នកមិនត្រូវត្រដុសមុខអ្នកខ្លាំងពេកទេ ហើយក៏មិនត្រូវដាក់ច្រើនដែរ ព្រោះវាអាចប៉ះពាល់ដល់ស្បែកមុខអ្នក ជាងនេះទៅទៀត អ្នកមិនត្រូវទុកវាហួសពី៥នាទីលើមុខអ្នកឡើយ ព្រោះវាប៉ះពាល់ដល់កោសិកាស្បែកអ្នកខ្លាំងណាស់៕
0 comments:
Post a Comment