Wednesday, September 16, 2015

កក្រើកពេញហ្វេសប៊ុក៖ បែកធ្លាយរូបពិតសិស្សពូកែនិទ្ទេសA ខេត្តព្រះ វិហារ ….

វាជារឿង​ធម្មតាទៅ​ហើយ​សម្រាប់​ការប្រកាស​លទ្ធផល​ប្រឡង​ដែល​មាន​ការ​បិទ​ផ្សាយ​តាមមណ្ឌល​នីមួយៗ នោះ​តែង​មាន​សិស្ស​ និង​មាតា​បិតា​សិស្ស​ខ្លះ​ទៅ​ស្តាប់​ និង​ទៅ​មើល​ឈ្មោះ​ថាតើ​លទ្ធ​ផល​នោះ​បង្ហាញ​ថា​ប្រឡងជាប់​ ឬក៏​ប្រឡង​មិន​ជាប់​(ធ្លាក់)។ ក្នុង​ចំណោម​អ្នក​ទៅ​មើល​ឈ្មោះ​នោះ​មានអ្នក​ប្រឡង​ជាប់ផង និង​ក៏​មានអ្នក​ប្រឡង​ធ្លាក់ផង។
10257038_1496172767346999_8901452193675004888_n
នាពេលនោះ​ដែរ​គេ​បានសង្កេត​ឃើញ​សិស្ស​ដែល​បានប្រឡង​ជាប់នោះ​តែង​​មានចិត្ត​​រំភើប​អរ​សប្បាយ​ប្រកប​ដោយ​ការសើច​ ឬហ៊ោស្ទុះ​​លោត​ ហើប​ជើង​ពី​ដី​ទៅ​នឹង​ជោគ​ជ័យ​នៃ​​ការប្រឡង​​របស់​ខ្លួន។ ពេលនោះ​ហើយ​ដែល​គេ​ញញឹម​ស្ទើរ​តែ​ បិទ​មាត់​មិន​ជិត​នោះទេ ព្រោះ​គេ​យល់​ថា រូប​គេ​ប្រាកដ​ជា​មាន​ភព្វ​វាសនា​ខ្ពស់​ព្រោះ​បាន​ប្រឡង​ជាប់​សម​តាម​បំណង​ប្រាថ្នា។ ទាំង​រូប​គេ​ក៏​សប្បាយ​ហើយ​​ក៏​នាំមកនូវ​​ការសប្បាយ​រីក​រាយ​ដល់​មាតាបិតា​ ឬ​អ្នក​អាណា​ព្យាបាល​ព្រម​ទាំងក្រុម​គ្រួសារ​ទាំង​មូល​ទៀតផង។ ជាពិសេស​ចំពោះ​សិស្សដែល​បាន​ទទួល​ជោគជ័យ​ដូចគ្នា​នោះគេ​តែង​មានទឹក​មុខ​រីករាយ​មានកាយ​វិការ​អបអរ នឹង​គ្នា​មិន​ខុស​ពី​ក្រុម​កីឡាករ​​ដែល​បាន​ទទួលជោគជ័យ​ក្នុង​ការប្រកួត​នោះឡើយ។

បើ​យើង​ងាក​ទៅ​មើល​ទឹក​មុខ​សិស្ស​ដែល​បាន​​ទទួល​បរាជ័យ​ ឬជា​លទ្ធ​ផល​អវិជ្ជមាន​​នោះ​​​គឺ ហាក់ដូច​ជាមានភាព​ក្រៀម ក្រំ​ស្រពាប់ស្រពោន​​ប្រកប​ដោយ​ទុក្ខ​កង្វល់​យ៉ាងក្រៃ​លៃង​ដែល​ឋិត​ក្នុងចំណោម​​សិស្ស​ជាច្រើន​កំពុង​មើល​ឈ្មោះ​នាពេល​នោះ។ អ្នក​ដែល​ប្រឡង​ធ្លាក់​​​នោះ​ហាក់ដូច​ជាអស់​សង្ឃឹម​ ឬពុំ​មាន​​ព្រលឹង​អ្វីក្នុង​ខ្លួន​​ឡើយ។ នេះ​ជាក្តី​អស់​សង្ឃឹម​ដ៏​ជូរ​ចត់​​បំផុត​ ថា ខ្លួន​មិន​មាន​វាសនាបាន​ប្រឡង​ជាប​់​នឹង​គេ​​នោះ​ឡើយ។ ជាមួយនេះ​ដែរ​ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់​នោះ​តែង​ឋិត​នៅក្នុង​សភាព​ស្ងប់​ស្ងាត់​​ដោយមិន​មាន​ការ​និយាយ​ស្តី​រួសរាយ​ជាមួយ​មិត្ត​ភក្តិ​នោះទៀតទេ។ សំខាន់​ជាង​នេះ​ទៅទៀត​បើមាតាបិតា​និង​ក្រុម​គ្រួសារ​របស់គេ​បានដឹង​ដែរ​នោះ​នឹង​កាន់តែ​ចូល​រួម​នូវ​ការ​សោកស្តាយ​នេះ​យ៉ាង​ក្រៃ​លែង​ថែម​ទៀត​ផង។ ប៉ុន្តែ​អ្វី​ដែល​បាន​​ដក់​ជាប់​ក្នុង​ចិត្ត​នៃ​​សិស្ស​ប្រឡង​ធ្លាក់​នោះគឺ ការ​​ខ្មាស​អៀន​ដល់​សិស្ស​ដែល​បាន​​ប្រឡង​ជាប់​ ព្រោះ​គេ​គិត​ដោយ​ការ​តូច​ចិត្ត​ថា គេ​មានសមត្ថ​ភាព​ក្នុង​ការ​ប្រឡង​ជាប់​ឯខ្លួន​ឯង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ប្រឡង​ដោយ​សារ​កិច្ច​ការ​ដែល​ជា​​ចម្លើយ​​នោះ​វាខុស…។ ជាមួយ​នេះ​ដែរ​ចំពោះ​សិស្ស​ដែល​ប្រឡង​​ធ្លាក់​នោះ​​ ​មិន​សូវ​ស្វែង​រក​ជួប​​សិស្ស​ដែ​ល​ប្រឡង​ជាប់​នោះទេ គឺ​ភាគ​ច្រើន​គេតែង​តែ​បាន​ស្កាត់​ទៅ​ជួប​ជាមួយ​នឹង​សិស្ស​ដែល​ប្រឡង​ធ្លាក់​ដូច​គ្នា​ព្រោះ​ជាទម្លាប់​មនុស្ស​ក្នុង​សង្គម​គឺ អ្នក​មាន​ទុក្ខព្រួយ​តែង​ កាត់​ទៅជួប​អ្នក​មាន​ទុក្ខ​ព្រួយ​ដូច​គ្នា​ ដើម្បី​សាសង​អំពី​រឿង​ទុក្ខព្រួយ​​ពីគ្នា​ទៅវិញទៅមក។
តាម​ទម្លាប់​កន្លង​មក​ការ​អរសប្បាយ​នៃ​សិស្ស​ប្រឡង​ជាប់ ​និង​ការ​ទទួល​ទុក្ខ​ព្រួយ​កង្វល់​នៃ​សិស្ស​ប្រឡង​​ធ្លាក់​នោះ​ពិតជា​មិន​យូរ​ប៉ុន្មាននោះទេ គឺ អាច​មាន​រយៈ​ពេល​២ឬ៣ថ្ងៃ ឬមួួយ​សប្តាហ៍​នោះនឹង​រសាយ​​ទៅ​វិញ​ហើយ។ ដ្បិត​វត្ថុបំណង​និង​គម្រោង​ការងារ​​បន្ត​បាន​ចូល​មក​ឲ្យ​សិស្ស​ម្នាក់ៗ មាន​មធ្យម​បាយ​ក្នុងការ​រៀន​សូត្រ​បន្ត​ដូច​គ្នា។ ចំណែក​ឯសិស្ស​ដែល​បាន​ប្រឡង​​ជាប់​នោះ​គេ​​មាន​បំណង​ទៅ​រៀន​នៅសាកល​វិទ្យាល័យ​ណាមួយ​ ដើម្បី​ឲ្យ​បាន​សញ្ញា​បត្រ​បរិញ្ញា​បន្ត​ទៀត។ ដោយឡែក​សម្រាប់​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នោះក៏​គេ​មានវិធី​ដោះ​ស្រាយ​២យ៉ាង​គឺ ទី១ ត្រូវ​រៀ​ន​ត្រួត​ថ្នាក់​ មួយ​ឆ្នាំទៀត ក៏​បាន​ និង​ទី២ មានជម្រើស​ថ្មី ដែល​គេ​មានលទ្ធភាព​ទៅ​រៀន​នៅសាកលវិទ្យាល័យ​ដែរ​តែ​រៀន​ត្រឹម​បិរញ្ញាបត្រ​រង។
សរុបសេចក្តី​មក​ទាំង​អ្នក​ប្រឡង​ជាប់​និង​ទាំង​អ្នក​ប្រឡង​មិនជាប់​ គឺ មានបញ្ហា​ដែល​ត្រូវ​ប្រឈម​នោះ​តែរឿង​លុយ​កាក់​ឬ ស្ថានភាព​នៃ​ការរស់​នៅ​របស់​ម្តាយ​ឪពុក​ប៉ុណ្ណោះ។ រឿង​ការ​សិក្សា​ទៅថ្នាក់​លើនោះ​បើសិស្ស​មាន​ឆន្ទៈ​មោះ​មុត​ក្នុងការ​រៀន​ប្រាកដ​ជាទៅបាន​ហើយ តែ​បើ​ឪពុក​ម្តាយ​ទីទ័លក្រ​ ឬហៅថា ពុំមាន​កាទូស​បាញ់​នោះនឹង​ពុំ​អាច​បាន​សម្រេច​បំណង​​នោះទេ។ គឺ​អ្នក​ធ្លាក់​ត្រូវ​តែ​រៀន​ត្រួត​ថ្នាក់​មួយ​ឆ្នាំ​ទៀត​​ទើប​ហៅថា ជាការតស៊ូ៕
ដូចគ្នានេះដែរជារូបដែលគេបានបង្ហោះរូបពិតរបស់និស្សិតពូកែ និទ្ទេស A ប្រចាំខេត្តព្រះវិហារផងដែរ។

0 comments:

Post a Comment