Wednesday, September 16, 2015

ឃុំ​ចំនួន​៣​នៅ​ខេត្ត​កំពត ត្រូវ​បាន​លិច​ ដោយសារ​ការ​បើកទ្វារ​ទឹក​វារីអគ្គិសនី​កំចាយ

ភ្នំពេញ ​៖​ តាម​សេចក្ដី​រាយការណ៍​ពី​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា​ គិត​មក​ត្រឹម​ពេល​នេះ​ឃុំ​បី​នៅ​ខេត្ត​កំពត​ក្នុង​ស្រុក​ទឹកឈូ​ មាន​ឃុំ​ម៉ាក់​ប្រាំង ឃុំ​កំពង់​គ្រែង​ និង​ឃុំ​ព្រៃ​ឃ្មំ ត្រូវ​បាន​ទឹក​ជន់​លិច​ ដោយសារ​ក្រុមហ៊ុន​ វារីអគ្គិសនី​កំចាយ​បើក​ទ្វារ​ទឹក​​ទាំង​គំហុក។
សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ទឹក​ជន់​លិច​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​នៅ​ស្រុក​ទឹកឈូ​ ​អភិបាលខេត្ត​កំពត​បាន​ដឹកនាំ​មន្ត្រី​ចុះទៅ​ដោះស្រាយ​សម្រួល​ការងារ​ផ្សេងៗ​រួម​នឹង​ការ​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​ចេញ​ពី​កន្លែង​គ្រោះថ្នាក់​ផង​ដែរ។ តាម​សេចក្ដី​រាយការណ៍​ដដែល​បញ្ជាក់​ថា ​មូលហេតុ​បណ្ដាល​ឲ្យ​មាន​ការ​លិច​លង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ទាំង​បី​ឃុំ​នោះ​បណ្ដាល​មក​ពី​វា​រី​អគ្គិសនី​កំចាយ បើក​ទ្វារ​ទឹក យ៉ាង​គំហុក​ទម្លាក់​មក​ក្រោម​ បូក​រួម​ទាំង​ទឹកភ្លៀង​ផង​ដែរ។ ប៉ុន្តែ​ទោះ​​​ជា​យ៉ាង​នេះ​ក្តី​កាសែត​កម្ពុ​ជាថ្មី​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ក៏​ដូចជា តំណាង​ក្រុមហ៊ុន​បានទេ ពាក់ព័ន្ធ​នឹង​ការ​លិច​លង់​នេះ។
ប្រជាពលរដ្ឋ​ សំណូមពរ​ឲ្យ​មន្ត្រី​ជំនាញ ​​​​​​អាជ្ញាធរ ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ ​​ពិនិត្យមើល​ឲ្យ​បាន​ដិតដល់ ចំពោះ​ការ​បើកទ្វារ​ទឹក វា​រី​អគ្គិសនី​កំចាយ ធ្វើ​យ៉ាង​ការ​បើក​ទឹក ត្រូវ​មាន​បរិមាណ​ សមស្រប ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​លិចលង់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ៕

M16-09-16-h9


M16-09-16-h7

M16-09-16-h6

M16-09-16-h5

M16-09-16-h4

M16-09-16-h3

M16-09-16-h2

M16-09-16-h1
M16-09-16-h

0 comments:

Post a Comment