Ads 468x60px

Featured Posts

Saturday, September 19, 2015

ផ្តល់ឱកាសដល់យើងខ្ញុំអោយទទួលបានការសិក្សា

ខ្ញុំបាទ​ ឈ្មោះ សាន សេរីវុធ អាយុ ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី ១២A នៃវិទ្យាល័យល្វា ខេត្ត កំពង់ចាម។ ដោយសាគ្រួសារក្រីក្រ ជួបការខ្វះខាត​ ហើយគ្មានទីពឹងសូម្បីតែដីស្រែក៏គ្មានធ្វើ ឪពុកម្តាយខ្ញុំ​ គាត់មិនមានលទ្ធភាព ផ្គត់ផ្គង់ខ្ញុំ និង​ប្អូនស្រីខ្ញុំអោយបានទៅរៀននោះទេទាំងខ្ញុំស្រលាញ់ការសិក្សានេះ ខ្លាំងណាស់។ ពេលខ្លះខ្ញុំមកពីរៀនវិញខ្ញុំអត់មានបាយហូបទេ​ ដោយពេលខ្លះគាត់បាន

ទៅសុំអង្ករ អ្នកជិតខាងដើម្បីដាំឲ្យខ្ញុំហូប ដោយសាគាត់ខ្វះលទ្ធភាពចញ្ចឹមពួកខ្ញុំ គាត់ក៏មានបំណុលជំពាក់គេ ដោយយកមកផ្គត់ផ្គង់ដល់ពួកខ្ញុំ។ សព្វថ្ងៃ ខ្ញុំរៀនថ្នាក់ទី១២A និងប្អូនស្រីខ្ញុំនាងរៀនថ្នាក់ទី៩ ពួកខ្ញុំត្រូវចំណាយទៅការសិក្សា រៀនគួរៀនរដ្ឋ និងភាសាអង់គ្លេសបន្ថែម ក្នុងនាមខ្ញុំជាជនពិការខ្ញុំសូមអំពាវនាវដល់សប្បុរសជន ទាំងអស់មេត្តាជួយដល់ខ្ញុំបាទនិងប្អូនស្រីខ្ញុំផង បងប្អូនខ្ញុំទាំងពីពិតជាស្រលាញ់ការសិក្សាណាស់​ ពួកខ្ញុំមិនចង់បាត់បង់ឱកាសការសិក្សារបស់ពួកខ្ញុំនោះទេ ខ្ញុំត្រូវប្រលងបាក់ឌុបនៅចុងខែ សីហា ឆ្នាំ២០១៥ ខាងមុខនេះហើយ។ ក្នុងមួយខែខ្ញុំត្រូវចំណាយលើកាសិក្សា ទាំងរៀនគួររៀនរដ្ឋនិង ភាសាអង់គ្លេស បន្ថែមទៀត សរុបប្រហែល ២៥០,០០០រៀល គួបផ្សំទាំងថ្លៃចំណីអាហារ ៥០,០០០រៀលក្នុងមួយខែសរុបប្រមាណ​ ៣០០,០០០រៀល ក្នុងមួយខែ។ ​ ចំណែកឯប្អូនស្រីខ្ញុំក៏ដូច​គ្នា នាងត្រូវរៀនរដ្ឋ រៀនគួរ និងភាសាអង់គ្លេសបន្ថែមទៀតដូចរូបខ្ញុំដែរ សរុបប្រមាណ២៥០,០០០រៀល ក្នុងមួយខែ ព្រមទាំងសំភារះសិក្សាផ្សេងៗទៀត។ ដូច្នេះខ្ញុំសូមលើក ម្រាមដៃដប់ សូមសប្បុរសជន​មេត្តា ជួយដល់ខ្ញុំបាទនិង​ ប្អូនស្រីខ្ញុំដោយក្តីគោរពពីខ្ញុំបាទផង។

ពាក្យសម្តី៥​ឃ្លារ​ ដែលអ្នក​មិន​គួរ​និយាយតបទៅកាន់ចៅហ្វាយ

ការនិយាយ​ពាក្យមិន​ល្អ​ចំពោះ​ថៅកែ​ពិតជា​អាច​បំផ្លាញ​ការងារ​របស់អ្នក។ ខាងក្រោមនេះ​ជារឿងរ៉ាវ ៥យ៉ាង​ដែលអ្នក​មិនត្រូវ​និយាយ​ទៅកាន់​អ្នក​គ្រប់គ្រង ឬថៅកែ​របស់​អ្នក៖
 

១. «នេះមិនមែន​ជាការងារ​របស់ខ្ញុំទេ»
ប្រសិនបើ​អ្នកគ្រប់គ្រង​របស់អ្នក​ផ្តល់​កិច្ចការថ្មី​ឲ្យអ្នក​ធ្វើ ដូច្នេះ​អ្នកត្រូវ​យកចិត្តទុកដាក់​ធ្វើវាដោយ​ប្រុងប្រយ័ត្ន។ គាត់ប្រាកដជា​បានដឹង​ពីកម្រិត​សមត្ថភាព​របស់អ្នក និង​ដឹងថា អ្នក​អាច​ធ្វើសម្រេច​កិច្ចការ​បាន​ច្រើន។ ដូច្នេះ ចាត់ទុក​កិច្ចការ​ថ្មីជា​ការប្រកួត​ប្រជែង​មួយ និង​បង្ហាញឲ្យ​ឃើញ​នូវតម្លៃ​របស់អ្នក។ ជា​ការ​ពិត​ណាស់ អ្នកអាច​សម្រេច​កិច្ចការ​បាន​យ៉ាងមាន​ប្រសិទ្ធិភាព​ច្រើន​ជាង​ការ​រំពឹងទុក និង​ទទួល​បាន​ការសរសើរ។

មើលដើមទ្រូងអាចដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សស្រី

ដើមទ្រូងដ៏ស្រស់ស្អាតមាន​ភាព​ទាក់ទាញ​ គឺជាសេចក្តីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប ប៉ុន្តែ​មនុស្សស្រីម្នាក់​មិនអាច​សម្រេច​ដូចបំណង​គ្រប់គ្នានោះ​ទេ។ ទន្ទឹមនឹងនេះ​ផងដែរ​ដើមទ្រូង​របស់​មនុស្សស្រី​មាន​ទ្រង់ទ្រាយ​ខុសៗ ហើយទ្រង់ទ្រាយ​ទាំង​នោះ​អាចបង្ហាញ​ពី​បុគ្គលិកលក្ខណៈរបស់​មនុស្សស្រី​ម្នាក់ៗបាន​ថែម​ទៀត។


សូមមើលទ្រង់ទ្រាយនៃដើមទ្រូងនីមួយៗដូចខាងក្រោម៖


១. អ្នក​ជាមនុស្សឆ្លាត​វៃ
អ្នកជា​មនុស្ស​គិតលឿន ហើយអ្នក​មានគំនិត​អភិវឌ្ឍខ្ពស់ អាចដោះស្រាយ​បញ្ហា​ស្មុគស្មាញបាន…។ អ្នកចូលចិត្តរំខាន​ដល់​មនុស្ស​នៅជុំវិញ​អ្នក ហើយ​ជាធម្មតា អ្នកមាន​ទស្សនៈខុសពី​មតិមនុស្ស​ភាគច្រើន។ ភាព​ស្ងប់ស្ងាត់ និងសន្តិភាព​ជាចំណុចមួយ​សំខាន់បំផុត​សម្រាប់​អ្នក។ អ្នកចង់​តែនៅម្នាក់​ឯង ហើយ​មិន​ចូលចិត្ត​ចំណាពេលវេលា​គិត​ឲ្យ​អារម្មណ៏ខ្វល់ខ្វាយ​ឡើយ។ សំខាន់អ្នក​ត្រូវខំប្រឹងរក្សា​ភាពរឹងមាំ និង​ស្ថេរភាព ​សូម្បីតែ​ពេលអ្នក​មានអារម្មណ៏ពិបាក​ចិត្តក៏អ្នកព្យា​យាមលាក់វា។

ករណី​មិន​ត្រូវ​កោស​ខ្យល់ ព្រោះវា​បណ្តោលឲ្យមាន​គ្រោះ​ថ្នាក់

ការកោសខ្យល់​ជាវិធីមួយដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ប្រើ​នៅពេលរាង​កាយអស់កម្លាំង, មិនស្រួល​ក្នុងខ្លួន។ តែទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​ករណីខ្លះ​កោសខ្យល់​អាច​នឹង​មាន​គ្រោះថ្នាក់។
 

កន្លែងដែលកោសខ្យល់
តាមធម្មតា កន្លែងកោសខ្យល់​ពិតប្រាកដ​គឺកោសតាម​បណ្តោយ​ឆ្អឹងខ្នង។ ការកោសខ្យល់​ជា​ពីរជួរដើម្បី​ជម្រុញ​ដល់សកម្មភាព​ប្រព័ន្ធសរីរាង្គ​នៅក្នុង​រាងកាយ, ជួយដល់​រាងកាយ​ដើម្បី​សម្រួលដល់​អសមតុល្យ​ខ្យល់​ក្នុងឈាម, ជួយកម្ចាត់ខ្យល់​ចេញ​ពីក្នុងខ្លួន។ យោងតាម​ឱសថបុរាណបាន​ឲ្យដឹងថា អាការៈ​គ្រុនក្តៅ, តឹង​ច្រមុះ, ឈឺក្បាល, ចុកក, ឈឺខ្នង បណ្តាល​មក​ពីឈាម។

Friday, September 18, 2015

ទីបំផុត អ្នក​អាច​ចុច​ប៊ូ​តុង 'Dislike' លើ Facebook ក្នុង​ពេល​ឆាប់​នេះ

​លោក Mark Zuckerberg ម្ចាស់​ក្រុមហ៊ុន Facebook បាន​ឲ្យ​ប្រកាស​ឲ្យ​ដឹងថា ប៊ូ​តុង Dislike នឹង​បង្ហាញ​វត្តមាន ក្នុង​ពេល​ឆាប់​នេះ​។​
​នៅក្នុង​ស​ន្និសិត​សំណួរចម្លើយ Q+A ដែល​បាន​ប្រព្រឹត្តឡើង នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Facebook នៅ​រដ្ឋ​កាលីហ្វ​ញ៉ា ស្ថាបនិក​វ័យ ៣១ ឆ្នាំ លោក Mark បានបញ្ជាក់​ថា ប៊ូ​តុង​មួយ​នេះ នឹង​ជួយ​ឲ្យ​មនុស្សម្នា អាច​បញ្ចេញ​អារម្មណ៍​សោកស្តាយ​របស់​ពួកគេ​បាន​ហើយ​។​

​អត្ថប្រយោជន៍​នៃ​ការប្រើ​អំបិល​លុប​មុខ​

​តើ​អំបិល​ក្រៅពី​អាច​យកមក​ធ្វើ​ម្ហូប វា​ពិតជា​អាច​ប្រើ​មក​លុបមុខ​បាន​មែន​ឬ​ទេ​?​ហើយ​បើ​បាន​តើ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​?​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បកស្រាយ​ប្រាប់​អ្នក​គ្រប់យ៉ាង ហើយ​អ្នក​អាច​អនុវត្ត​ដោយ​ទុកចិត្ត​។​

ភាក្រក្រីនិងកត្ដាផ្សេងៗគឺជាហេតុធ្វើឲ្យគាត់់មានការតស៊ូសម្រាប់ជីវិតរបស់គាត់់


យុវតី អ៊ិត ស្រីនប់ រស់នៅភូមិពាមជំនិក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល

ថ្វីត្បិតតែនាងមានកាយសម្បទារមិនគ្រប់គ្រាន់ ( ពិការដៃទាំងសងខាង )ក៍ពិតមែន តែនាងអាចប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៤ សីហា ២០១៥ កន្លងទៅថ្មីៗនេះ នាងស្នើសូម ឯកឧត្តម លោក លោកស្រីជួយឧបត្ថម្ភនាង ដើម្បីអាចមានលទ្ធភាពរៀននៅមហាវិទ្យាល័យព្រោះគ្រួសារនាងក្រីក្រ ។ (ព័ត៌មានពីបង ឈុន ចាន់ធូ )